Get Adobe Flash player
Untitled Document
Welcome To Cambodian Cultural Village
  • 1
  • 1
  • 1
  • 1
  • 1
  • 1
  • 1
  • 1
ប្រកាស
ដើម្បីអបអរសាទរក្នុងឧ៌កាសបុណ្យចូលឆ្នាំសាកល 2017 ខាងមុខនេះភូមិវប្បធម៌កម្ពុជានឹងធ្វើការបញ្ចុះតំលៃពិសេសសម្រាប់ការចូលទស្សនា នឹងញាំអាហារពេលល្ងាច ត្រឹមតែ 8ដុល្លារតែប៉ុណ្ណោះ/១នាក់ (សម្រាប់ភ្ញៀវខ្មែរ) ។ ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយះទូរស័ព្ទលេខ 070 395 294 ។
កម្មវិធីសំដែង
ថ្ងៃឈប់សំរាកទូទៅ
ទីតាំង
Untitled Document
ភូមិជនជាតិ

មហោស្រពថ្មីគឺជាកន្លែងប្រជុំ នៃការសំដែងសិល្បះខ្មែរចំរុះ ដូចជា របាំប្រពៃណី របាំបូរាណ និងឈុតឆាកខ្លីៗ ផ្សេងទៀត របស់ល្ខោន ឬ របាំប្រមូលទ័យ ដូចជា

-​ ការប្រគុំវង់ស្គរ ឬ ស្គរដាស់ព្រលឹង

- របាំផ្កាឈូក ដំណាងគុណធម៌

- របាំក្អម ដំណាងលក្ខណះនារីខ្មែរ ស្លូតបូត ទន់ភ្លន់ សុភាពរាបសា

- របាំគោះអង្រែ ការសាមគ្គី ក្រោយពីប្រមូលភោគផល

- ល្បុកតោ ដំណាងភាពរឹងមាំ

- របាំគន្រ្ទឹមមីង ដំណាងភាពអង់អាច នឹងគោរពដល់

ព្រហ្មញ្ញសាសនា តាមលក្ខណះប្រពៃណីខ្មែរ ។
ភូមិជនជាតិ
កន្លែងនេះត្រូវបានកសាងឡើងតាមរចនាបថខ្មែរ ហើយជាកន្លែងដែលគេសំដែងរបាំ ជាច្រើនដូចជា៖ របាំអប្សរា, របាំគោះត្រឡោក , ការប្រគុំស្គ , សៀកអាក្រូបាត , កំប្លែង ហើយនិងរបាំប្រពែណីជាតិជាច្រើនទៀត ។
ភូមិជនជាតិ
នៅសម័យបុរាណ កំឡុងសម័យឧដ្តង្គ គ្រួសារអ្នកមានរស់នៅក្នុងសំណង់បែបបុរាណខ្មែរដែលគេហៅថាផ្ទះសេដ្ឋី ។ ផ្ទះនេះត្រូវគេសាងឡើងដោយ សម្ភារៈល្អៗ និងឈើប្រណិតជាប់មាំបានយូរ ។ សិល្បប្រពៃណីរៀបមង្គលការ ក៏ត្រូវគេសំដែងនៅលើផ្ទះសេដ្ឋីនេះដែរ ។
ភូមិជនជាតិ
ជនជាតិចិនមករស់នៅកម្ពុជារាប់ពាន់ឆ្នាំមកហើយ ។ ភាគច្រើនពួកគេចូលចិត្តធ្វើជំនួញ ដោយផ្តើមចេញពីអ្នកលក់ដូរតូចតាច បន្លែបង្ការជាដើម តាមរយៈការប្រឹងប្រែងគ្រប់គ្រងបានល្អ ពួកគេបានទទួលជោគជ័យលើមុខជំនួញ ។ ពួកគេមានជំនឿលើព្រះពុទ្ធសាសនា ។
ភូមិជនជាតិ
ជនជាតិកូឡារស់នៅខេត្តប៉ៃលិន ពួកគេមានដើមកំណើតមកពីប្រទេសភូមា នៅក្នុងឆ្នាំ1876 ពួកគេចិញ្ចឹមជីវិតដោយជិកត្បូងយកមកច្នៃធ្វើគ្រឿងអលង្ការ ។ ទោះជាមានសង្គ្រាមយ៉ាងណាក៏ដោយ ក៏ពួកគេមិនចាកចេញពីប្រទេសដែរ ។ គេមានជំនឿលើព្រះពុទ្ធសាសនា ។
ភូមិជនជាតិ
មានបង្ហាញនូវប្រភេទផ្ទះច្រើនផ្សេងគ្នានៅភូមិខ្មែរ មានដូចជាផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល ហើយនិងសាលាឆាន់ ដូចជាវត្តតូចមួយ ដែលម៉ូតផ្ទះសំខាន់ៗរបស់ប្រជាជនខ្មែរ ។
ភូមិជនជាតិ
ជនជាតិចាមអាចត្រូវបានរកឃើញនៅក្នុងកន្លែងស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ។ ពួកគេគឺជាការល្អក្នុងការនេសាទ និងនៅក្នុងការផលិតជាងដែកល្អ។ សាសនារបស់ពួកគេគឺមានមូលដ្ឋាននៅក្នុងសាសនាអ៊ីស្លាម (ព្រះព្រះអាឡស់) ។
ភូមិជនជាតិ
កសិករកម្ពុជានៅជនបទធ្វើការនៅវាលស្រែ ហើយប្រើប្រាស់សត្វពាហនៈដូចជា គោ ក្របី ដើម្បីធ្វើស្រែចំការ ក្រៅពីនោះមានដាំបន្លែ ចិញ្ចឹមត្រី ជ្រូក មាន់ ទា ហើយនិងមុខរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិត ។ នៅក្នុងភូមិកសិករ និងស្ថានភាពរស់នៅរបស់ពួកគេ ។
ភូមិជនជាតិ
នៅភាគខាងត្បូងនៃទីរួមខេត្តសៀមរាប អ្នកនិងឃើញមានភូមិចុងឃ្នាស់ និងកំពងផ្លក់ នៅតាមបណា្តលបឹងទនេ្លសាប ។ ពួកអ្នកប្រកបរបរនេសាទត្រីដោយប្រើទូកតូចៗ ហើយអ្នកខ្លះទៀតធ្វើស្រូវប្រដេញទឹក ។ ពួកគេមានជំនឿលើព្រះពុទ្ធសាសនា បើទោះបីជាមុនពេលចេញទៅប្រកបអាជីវកម្ម ពួកគេបួងសួងដល់អ្នកថែរក្សា ឬអារក្សអ្នកតាដើម្បី សូមអោយបានសេចក្តីសុខចំរើន និងទទួលកាក់កប ។
ភូមិជនជាតិ
ពួកអ្នកភូមិជនជាតិព្នង រស់នៅប៉ែកឥសាន្តនៃប្រទេសកម្ពុជាក្នុងខេត្តមណ្ឌលគិរី ដែលសំបូរទៅដោយធនធានធម៌ជាតិ ។ ពួកគេរស់នៅក្នុងផ្ទះមានសណ្ឋានដូចពងសត្វដែលមានដំបូលសំយ៉ាកធ្លាក់ជិតដល់ដី ។ ពួកគេប្រកបរបរដោយធ្វើកសិកម្ម និងប្រម៉ាញ់ ។ គេមានជំនឿលើសានសាព្រលឹង ។
ភូមិជនជាតិ

មហោស្រពថ្មី

មហោស្រពថ្មីគឺជាកន្លែងប្រជុំ នៃការសំដែងសិល្បះខ្មែរចំរុះ ដូចជា របាំប្រពៃណី របាំបូរាណ និងឈុតឆាកខ្លីៗ ផ្សេងទៀត របស់ល្ខោន ឬ របាំប្រមូលទ័យ ដូចជា

-​ ការប្រគុំវង់ស្គរ ឬ ស្គរដាស់ព្រលឹង

- របាំផ្កាឈូក ដំណាងគុណធម៌

- របាំក្អម ដំណាងលក្ខណះនារីខ្មែរ ស្លូតបូត ទន់ភ្លន់ សុភាពរាបសា

- របាំគោះអង្រែ ការសាមគ្គី ក្រោយពីប្រមូលភោគផល

- ល្បុកតោ ដំណាងភាពរឹងមាំ

- របាំគន្រ្ទឹមមីង ដំណាងភាពអង់អាច នឹងគោរពដល់

ព្រហ្មញ្ញសាសនា តាមលក្ខណះប្រពៃណីខ្មែរ ។
ភូមិជនជាតិ
ប្រជាជនខ្មែរខ្លះបានចាកចេញពីប្រទេសកំណើត ទៅរស់នៅឯបរទេស ជាពិសេសនៅកាលីហ្វញ៉ា សហរដ្ឋអាមេរិក ។ នៅកន្លែងនេះយើងបង្ហាញនូវម៉ូដផ្ទះដែលគេរស់នៅហើយ និងវិហារកាតូលិក ។
ភូមិជនជាតិ
ជនជាតិគ្រឹងរស់នៅភាគឥសាន្តនៃកម្ពុជាក្នុងខេត្តរតនៈគិរី ។ ពួកគេចិញ្ចឹមជីវិតដោយបរបាញ់សត្វ និងធ្វើកសិកម្ម ។ ពួកគេជឿលើសាសនាព្រលឹង ។ ប្រពៃណីរបស់គេគឺផ្តល់សិទ្ធសេរីភាពអោយកូនក្រមុំជ្រើសរើសស្វាមីដោយខ្លួនឯង ។


 
Untitled Document
Video
 

Copyright © 2014 Cambodian Cultural Village. All Right Served.
Design by: DCS